Prayers Times

Fajr

5:01 am

Sunrise

6:51 am

Zuhr

11:47 am

Asr

2:13 pm

Maghrib

4:40 pm

Isha

6:26 pm

បេក្ខជន-បេក្ខនារីកម្ពុជា០៣រូបចូលរួមកម្មវិធី MQK ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី ៖ តបតាមការអញ្ជើញរបស់ក្រសួងកិច្ចការសាសនានៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានបញ្ជូនបេក្ខជនចំនួន០៣រូប (ស្រី២រូប) ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី 1st Southeast Asian Musabaqah Qira’atil Kutub (MQK) ប្រចាំតំបន់អាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅ សាលា As’sdiyah ខេត្តស៊ូសស៊ូឡាវ៉ើស៊ី (South Sulawesi) ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។

បេក្ខជនទាំង0៣រូបរបស់កម្ពុជារួមមាន ៖

  1. និស្សិត ហ្វើត ស៊ុលគីភ្លី ចូលរួមប្រឡងលើវិញ្ញាសា ការពន្យល់ និងបកស្រាយគម្ពីរអាល់គូរអានុកការីម (Tafsir)។
  2. និស្សិត ស៊ូត ហ្វាទី ចូលរួមប្រឡងលើវិញ្ញាសា ការពន្យល់ និងបកស្រាយគម្ពីរអាល់គូរអានុកការីម (Tafsir)។
  3. និស្សិត សេន ឡាមីយ៉ាស់ ចូលរួមប្រឡងលើវិញ្ញាសា ក្បួនច្បាប់នៃសាសនាឥស្លាម (Fiqh)។

សូមជម្រាបជូនផងដែរថា បេក្ខជនដែលអញ្ជើញចូលរួមក្នុងពិធី Musabaqah Qira’atil Kutub លើកទី១ ឆ្នាំ២០២៥ នេះ រួមមានបេក្ខជនមកពីប្រទេសឥណ្ឌូនេស៊ី ប្រទេសកម្ពុជា ប្រទេសម៉ាឡេស៊ី ព្រុយណេ សិង្ហបុរី ហ្វីលីពីន ថៃ វៀតណាម មីយ៉ាន់ម៉ា និងប្រទេសទីម័រខាងកើត៕