ខេត្តកំពត ៖ លោក អះម៉ាត់យះយ៉ា អារ៉ហ្វាត ភូឈួយទី១ ជាតំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ្ញា សុះ កំរុី ចាងហ្វាងនៃគណៈដឹ1កនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ជំនាញគរុកោសល្យគ្រូបង្រៀន សម្រាប់គ្រូបង្រៀនខ្មែរឥស្លាមក្នុងខេត្តកំពត និងខេត្តកែប។

សិក្ខាសាលានេះ រៀបចំឡើងដោយអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ សហការជាមួយគណៈអ៉ីម៊ាំខេត្តកំពត នៅសាលប្រជុំគណៈអ៉ីម៊ាំខេត្តកំពត ស្ថិតនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត៕



NO144, Road No5, Krom 1 Phum 2. Sangkat Chrang Chamres1. Khan Ruusey Keo 12107. Phnom Penh. Kingdom of Cambodia