Prayers Times

Fajr

10:19 pm

Sunrise

11:24 pm

Zuhr

5:19 am

Asr

8:38 am

Maghrib

11:05 am

Isha

12:15 pm

អ្នកឧកញ៉ា សុះ កំរុី អញ្ជើញចូលរួមពិធីស្រាយបួសជាមួយប្រជាពលរដ្ឋក្នុងសង្កាត់ច្រាំងចំរេះទី១

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធីស្រាយបួសខែរ៉ម៉ាទននៃសាសនាឥស្លាម ជាមួយបងប្អូនសាសនិកឥស្លាមក្នុងភូមិ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងពិធីនោះផងដែរ ក៏មានការចូលរួមពីលោកជំទាវ ម៉ាន ណាវី សមាជិកព្រឹទ្ឋសភា ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម យូប អាស់ការី អនុរដ្ឋលេខាក្រសួងធម្មការនិងសាសនា ឯកឧត្តម សាន់ ស៊ុបអី រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ឯកឧត្តមទីប្រឹក្សារាជរដ្ឋាភិបាល សមាជិក សមាជិកា នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា អាជ្ញាធម៌មូលដ្ឋានសិស្សានុសិស្សនៃវិទ្យាស្ថានអាន់នៀកម៉ះ អាល់ឥស្លាមីយ៉ះ និងសាសនិកឥស្លាម សរុប៧០០នាក់។