Prayers Times

Fajr

5:02 am

Sunrise

6:52 am

Zuhr

11:47 am

Asr

2:11 pm

Maghrib

4:38 pm

Isha

6:25 pm

លោក ម៉ាត់យះយ៉ា អារ៉ហ្វាត បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ជំនាញគរុកោសល្យគ្រូបង្រៀន ក្នុងខេត្តកំពត និងខេត្តកែប

ខេត្តកំពត ៖ លោក អះម៉ាត់យះយ៉ា អារ៉ហ្វាត ភូឈួយទី១ ជាតំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ្ញា សុះ កំរុី ចាងហ្វាងនៃគណៈដឹ1កនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ជំនាញគរុកោសល្យគ្រូបង្រៀន សម្រាប់គ្រូបង្រៀនខ្មែរឥស្លាមក្នុងខេត្តកំពត និងខេត្តកែប។

សិក្ខាសាលានេះ រៀបចំឡើងដោយអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ សហការជាមួយគណៈអ៉ីម៊ាំខេត្តកំពត នៅសាលប្រជុំគណៈអ៉ីម៊ាំខេត្តកំពត ស្ថិតនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត៕