បេក្ខជន-បេក្ខនារីកម្ពុជា០៣រូបចូលរួមកម្មវិធី MQK ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី ៖ តបតាមការអញ្ជើញរបស់ក្រសួងកិច្ចការសាសនានៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានបញ្ជូនបេក្ខជនចំនួន០៣រូប (ស្រី២រូប) ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី 1st Southeast Asian Musabaqah Qira’atil Kutub (MQK) ប្រចាំតំបន់អាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅ សាលា As’sdiyah ខេត្តស៊ូសស៊ូឡាវ៉ើស៊ី (South Sulawesi) ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។ បេក្ខជនទាំង0៣រូបរបស់កម្ពុជារួមមាន ៖ សូមជម្រាបជូនផងដែរថា បេក្ខជនដែលអញ្ជើញចូលរួមក្នុងពិធី Musabaqah Qira’atil Kutub លើកទី១ ឆ្នាំ២០២៥ នេះ រួមមានបេក្ខជនមកពីប្រទេសឥណ្ឌូនេស៊ី ប្រទេសកម្ពុជា ប្រទេសម៉ាឡេស៊ី ព្រុយណេ សិង្ហបុរី ហ្វីលីពីន ថៃ វៀតណាម មីយ៉ាន់ម៉ា និងប្រទេសទីម័រខាងកើត៕